ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

11 ធ្នូ 2022

ខេត្តពោធិ៍សាត់៖ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលផ្តល់ជូនតាមរយៈ ARDB Bank នៅទីតាំងរោងម៉ាស៊ីនចំនួនពីរក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់មាន៖
១. រោងម៉ាស៊ីនកិនស្រូវ ភូ កុកគី
២. រោងម៉ាស៊ូនកិនស្រូវ អ៊ុងឃុន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករអោយអស់តាមលទ្ធភាព និងអោយតំលៃសមស្របតាមទីផ្សារផងដែរ។