ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ថ្មគោល – បរវិល ខេត្តបាត់ដំបង

12 ធ្នូ 2022

ថ្មគោល – បរវិល ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលផ្តល់ជូនតាមរយៈ ARDB Bank នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ចំនួន៥ ក្នុងភូមិសាស្ត្រស្រុកថ្មគោល ស្រុកបរវិល ខេត្តបាត់ដំបង មាន៖
១. រោងម៉ាស៊ីនកិនស្រូវ ឡាយ ស៊ែ
២. រោងម៉ាស៊ូនកិនស្រូវ សៀ ហេង
៣.រោងម៉ាស៊ីនកិនស្រូវ សែឃន់
៤.រោងម៉ាស៊ិន យិន ម៉ាន់
៥.រោងម៉ាស៊ិនកិនស្រូវ ពៅ ថូវ
យកឱកាសនៃការចុះត្រួតពិនិត្យ នាឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករអោយអស់តាមលទ្ធភាព និងអោយតំលៃសមស្របតាមទីផ្សារ។