កម្មវិធីសម្ភោធជាផ្លូវការដាក់អោយដំណើរការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង
9 មីនា 2023
កម្មវិធីសម្ភោធជាផ្លូវការដាក់អោយដំណើរការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង
—————————–
ខេត្តបាត់ដំបង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ក្នុងនោះក៏មានការអញ្ជើញចូលផងដែរ ពីមន្ទីរ និងអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៤ក្នុងខេត្តបាត់ដំបង តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ និង អ្នកប្រមូលទិញស្រូវ និងតំណាងសហគមន៍កសិកម្មក្នុងខេត្តបាត់ដំបង សរុបប្រមាណជាង៣០០នាក់៕