ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៨ លើកទី១៥
15 មីនា 2023
ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៨ លើកទី១៥ របស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើ គម្រោង និងគោលការណ៍ឥណទាន របស់ ធ.អ.ជ.ក. ដូចខាងក្រោម៖
១. គម្រោងកសិកម្មឆ្លាតវៃ
២. គោលការណ៍ និងនីតិវិធីឥណទាន ក្នុងគោលដៅអន្តរាគមន៍លើការប្រមូលទិញ ការសាងសង់ឃ្លំាងស្តុក ការកែច្នៃ និងការនំាចេញផលិតផលស្វាយចន្ទី
៣. គោលការណ៍ និងនីតិវិធីឥណទានសម្រាប់គំាទ្រសហគ្រិនស្ត្រី
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធ.អ.ជ.ក. នាថ្ងៃអង្គារ ប្រាំបីរោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលា ២ និង ៣០នាទី រសៀល។