ឯកឧត្តម បាន លឹម អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួម ក្នុង“ពិធីបើកការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្មសម្រាប់ឆ្នាំ២០២៣-២០២៤”

20 មីនា 2023

ឯកឧត្តម បាន លឹម អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចូលរួម ក្នុង“ពិធីបើកការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្មសម្រាប់ឆ្នាំ២០២៣-២០២៤” នាថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ វេលា ៨ ព្រឹក នៅតារាងបាល់ទាត់ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង)។ ក្រៅពី ការចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ធនាគារ ARDB តែងតែចូលរួមការងារជួយសង្គម សាសនា សិក្សា និងកីឡា ជាប្រចាំ។ ជាក់ស្តែង ព្រឹត្តិការណ៍ថ្ងៃនេះជា ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ ធនគារ ARDB ដែលបានចូលរួមសហការ និងឧបត្ថម្ភក្នុងដំណើរការរៀបចំប្រកួតកីឡានេះឡើង ក្នុងគោលបំណងសំខាន់បំផុតគឺ ចូលរួមគាំទ្រ ថែរក្សា លើកស្ទួយវិស័យកីឡា ពីព្រោះ កីឡានាំមកនូវ សុខភាពល្អ បញ្ញាវាងវៃ និងបង្កើតចំណងមិត្តភាព ដែលវិស័យកីឡាទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងកំពុងរីកចម្រើនជាបន្តបន្ទាប់។