ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៨ លើកទី១៦
11 មេសា 2023
ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៨ លើកទី១៦ របស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើ ឯកសារទស្សនាទាន របស់ ធ.អ.ជ.ក. ដូចខាងក្រោម៖
១. កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលគាំទ្រដល់ការផលិត កែច្នៃ និងនាំចេញ ដំណាំស្វាយចន្ទី (ឆ្នាំ២០២៣-ឆ្នាំ២០២៤)
២. កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់គាំទ្រដល់វិស័យបន្លែ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម (ឆ្នាំ២០២៣)។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នាថ្ងៃអង្គារ ប្រាំមួយរោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨ ព្រឹក។