ឯកឧត្តម ចាន់ សីហា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួម ក្នុង “ពិធីបិទការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្មសម្រាប់ឆ្នាំ២០២៣-២០២៤”

10 ឧសភា 2023

ឯកឧត្តម ចាន់ សីហា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចូលរួម ក្នុង “ពិធីបិទការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្មសម្រាប់ឆ្នាំ២០២៣-២០២៤” នាថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ វេលា ២ រសៀល នៅតារាងបាល់ទាត់ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង)។ ក្រៅពី ការចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ធនាគារ ARDB តែងតែចូលរួមការងារជួយសង្គម សាសនា សិក្សា និងកីឡា ជាប្រចាំ។ ជាក់ស្តែង នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ ធនគារ ARDB ដែលបានចូលរួមសហការ និងឧបត្ថម្ភក្នុងដំណើរការរៀបចំប្រកួតកីឡានេះឡើង ក្នុងគោលបំណងសំខាន់បំផុតគឺ ចូលរួមគាំទ្រ និងលើកស្ទួយវិស័យកីឡា ពីព្រោះ កីឡានាំមកនូវ សុខភាពល្អ បញ្ញាវាងវៃ និងចំណងមិត្តភាព ។ ទន្ទឹមនេះ វិស័យកីឡាទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល និងកំពុងរីកចម្រើនជាបន្តបន្ទាប់ ខណៈពេលនេះដែរ ព្រះរាជាណាចក្រកម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games លើកទី៣២។