ឯកឧត្តម ចាន់ សីហា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូនៃមជ្ឍមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន
16 ឧសភា 2023
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០ នាទីព្រឹក ឯកឧត្តម ចាន់ សីហា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូនៃមជ្ឍមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីផែនការអភិវឌ្ឍន៍វិស័យកសិកម្ម កម្ពុជា-ចិន ក្នុងគោលបំណងទាក់ទាញវិនិយោគិនចិន មកវិនិយោគក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងដំណើរការកិច្ចពិភាក្សានេះ ធនាគារ ARDB បានចែករំលែកនូវព័ត៌មានពាក់ព័ន្ធ គោលនយោបាយ និងតួនាទីសំខាន់ៗរបស់ធនាគារ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ក្នុងនាមជាធនាគាររដ្ឋបម្រើគោលនយោបាយ ដែលផ្តោតលើវិស័យកសិកម្ម។ តាមរយៈកិច្ចពិភាក្សានេះ គណៈប្រតិភូចិនបានស្វែងយល់កាន់តែច្បាស់ពី ធនាគារ ARDB ហើយសង្ឃឺមក្នុងការបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត នាពេលខាងមុខ។