ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣
19 មិថុនា 2023
នាថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដោយមានការចូលរួមពី ឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន/អង្គភាព និងគណៈកម្មការ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានវាយតម្លៃខ្ពស់លើសមិទ្ធផលការងារ និងវឌ្ឍនភាពការងារក្នុងឆមាសទី១ ឆ្នាំ២០២៣ និងលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំធនាគារបន្តអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការផ្តល់សេវា ពិសេសការផ្តោតលើការធ្វើឌីជីថលភាវូបនីយកម្មលើការផ្តល់សេវា និងការសម្របទៅតាមបច្ចេកវិទ្យាថ្មី។