ឯកឧត្តម បាន លឹម បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាលពិភាក្សាការងារ និងចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកជាមួយ ធនាគារ Guangxi Beibu Gulf Bank
11 កញ្ញា 2023
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (Agricultural and Rural Development Bank – ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាលពិភាក្សាការងារ និងចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកជាមួយ ធនាគារ Guangxi Beibu Gulf Bank ដែលជាធនាគារអន្តរការី (Correspondent Bank) របស់ធនាគារ ARDB នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការរបស់ធនាគារ Guangxi Beibu Gulf Bank ក្នុងទីក្រុងណាននីង សាធារណៈរដ្ឋប្រជាមានិតចិន។ ជំនួបនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពី លោក Chen Jie អនុប្រធានធនាគារ (Vice President) និងសហការី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងធនាគារទាំងពីរ និងចែករំលែកនូវបទពិសោធន៍អំពីផលិតផលហិរញ្ញប្បទាន។