ប្រជាពលរដ្ឋងាកមកបរិភោគបង្កងបែបធម្មជាតិច្រើនក្នុងរដូវភ្ជុំបិណ្ឌ
16 តុលា 2023
នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៣ នេះ គេសង្កេតឃើញប្រជាពលរដ្ឋរស់នៅឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ហាក់មានការនិយមបរិភោគបង្កងដែលចិញ្ចឹមនៅក្នុងកសិដ្ឋានក្នុងស្រុកគួរឱ្យកត់សម្គាល់ ជាងពេលធម្មតា។ ជាក់ស្តែងបើយោងតាមលោក សាប់ សារុន ដែលជាម្ចាស់កសិដ្ឋានខាងលើបានឱ្យដឹងថា បន្ទាប់ពីថ្ងៃកាន់បិណ្ឌទីមួយចូលមកដល់ ការលក់បង្កងរបស់លោកហាក់ចាប់ផ្តើមមានតម្រូវការកើនឡើង ដោយមួយថ្ងៃអាចលក់បានពី១០គីឡូក្រាមឡើងទៅ ពិសេសនៅថ្ងៃបុណ្យភ្ជុំធំ គាត់អាចលក់បានរហូតជិត៦០គីឡូក្រាមក្នុងមួយថ្ងៃ។
បើតាមកសិករចិញ្ចឹមបង្កងបែបធម្មជាតិនៅខាងភូមិឃុំខាងលើ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៣ នេះលក់បង្កងបានប្រហែល៥០០គីឡូក្រាម ក្នុងនោះបង្កងលេខ២ថ្លៃ៨មុឺនរៀល និង លេខ៣ថ្លៃ៧ម៉ឺនរៀល៕ ព័ត៌មានលម្អិតបន្ថែមសូមតាមដាន នៅតាមទូរទស្សន៍អនឡាញ របស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB TV)។