ការិយាល័យចល័តខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងបុគ្គលិកស្នាក់ការកណ្តាល បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបចំសំណើអាជីវកម្ម”

8 វិច្ឆិកា 2023

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ការិយាល័យចល័តខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងបុគ្គលិកស្នាក់ការកណ្តាល បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបចំសំណើអាជីវកម្ម” ដែលរៀបចំដោយក្រុមការងារគម្រោង ACSEP-PIU1 ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ កម្មវិធីនេះមានការអញ្ជើញចូលរួមដោយ លោក-លោកស្រី ដែលជាសមាជិក-សមាជិកានៃអង្គភាពអនុវត្តគម្រោង ACSEP-PIU1 និងក្រុមទីប្រឹក្សាគម្រោង ACSEP-PIU1 តំណាងមកពីមន្ទីរកសិកម្មខេត្តសៀមរាប ព្រះវិហារ និងឧត្ដរមានជ័យ ក្រុមកម្ចីសក្ដានុពលពីខេត្តខេត្តសៀមរាប ព្រះវិហារ និងឧត្ដរមានជ័យ។