ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយជូនដល់តំណាងកសិករ ចំនួន ៣១ គ្រួសារ

21 វិច្ឆិកា 2023

ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាឯម បានអញ្ជើញចូលរួមជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយអំពីគោលការណ៍ឥណទានអត្រាការប្រាក់ទាបរបស់ធនាគារ. ARDB ជូនដល់តំណាងកសិករ ចំនួន ៣១ គ្រួសារ ស្ថិតក្នុងមូលដ្ឋានឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។