ឯកឧត្តមបណ្ឌិត កៅ ថាច​​ បានអញ្ជើញចុះពិនិត្យការច្រូតប្រមូលផលស្រូវរបស់កសិករ និងដាំដុះបន្លៃសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដែលស្ថិតនៅក្នុងមូលដ្ឋាន ឃុំជ័យធំ

21 វិច្ឆិកា 2023

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះពិនិត្យការច្រូតប្រមូលផលស្រូវរបស់កសិករក្នុងឃុំជ័យធំ និងចុះពិនិត្យមើលការអនុវត្តគម្រោងក្រោមការគាំទ្រឥណទានពីធនាគារ. ARDB ដាំដុះបន្លៃសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដែលស្ថិតនៅក្នុងមូលដ្ឋាន ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជ័យធំ, រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣