កិច្ចប្រជុំរវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (Cambodia Livestock Raisers Association)
16 ធ្នូ 2023
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ ព្រឹក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអនុញ្ញាតឱ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានលោក លី ឡាវីល ជាប្រធានក្រុមប្រឹក្សាភិបាល, លោក ប៊ុន ហៀង ជាអនុប្រធានក្រុមប្រឹក្សាភិបាល, លោក ស្រ៊ុន ពៅ ជាប្រធានសមាគមនិងសហការី។ ក្នុងជំនួបនៃកិច្ចពិភាក្សានេះគឺផ្តោតសំខាន់លើ “ផលប៉ះពាល់ក្នុងវិស័យចិញ្ចឹមសត្វប្រទេសកម្ពុជា រួមមានការចិញ្ចឹមជ្រូក, គោ មាន់ និងការចិញ្ចឹមត្រី” ដែលបណ្តាលមកពីការនាំសាច់បង្កកពីក្រៅប្រទេស។ ទន្ទឹមនឹងនេះអ្នកតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានស្នើសុំកិច្ចអន្តរាគមន៍ពី អេ អ ឌី ប៊ី ដើម្បីចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមដែលបានលើកឡើង។