ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៣

26 ធ្នូ 2023

ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៣ របស់ខ្លួន ដើម្បី ពិនិត្យ ពិភាក្សា និងអនុម័តលើ៖ របាយការណ៍វឌ្ឍនភាពនិងសមិទ្ធផលការងារសម្រាប់ឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤, សេចក្តីព្រាងផែនការអាជីវកម្ម ៣ឆ្នាំ រំកិល ឆ្នាំ២០២៤-២០២៦ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងរបៀបវារៈផ្សេងៗ ។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នាថ្ងៃអង្គារ ដប់បួនកើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.ពីរពាន់ប្រាំរយហុកសិបប្រាំពីរ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨ និង ៣០នាទី ព្រឹក។