ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​អនុញ្ញាត​ឱ្យ​ លោក​ ទូច​ គឹម​ស្រ៊ាង​ ប្រធាន​សមាគមអក្សរសាស្ត្រ​ និងវប្បធម៌​ខ្មែរ​ និង​សហការី​ ចូល​ជួប​សំដែង​ការ​គួរសម

6 កុម្ភៈ 2024

ទីស្នាក់ការ​កណ្ដាល​ ARDB៖​ នៅ​ព្រឹក​ ថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤​ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​អនុញ្ញាត​ឱ្យ​ លោក​ ទូច​ គឹម​ស្រ៊ាង​ ប្រធាន​សមាគមអក្សរសាស្ត្រ​ និងវប្បធម៌​ខ្មែរ​ និង​សហការី​ ចូល​ជួប​សំដែង​ការ​គួរសម​ នៅទីស្នាក់​ការ​កណ្ដាល​ធនាគារ​ ARDB។
ក្នុង​នោះ​លោក​ប្រធាន​សមាគមន៍​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ដល់​ការ​បោះ​ពុម្ព​ផ្សាយ​នូវ​សៀវភៅ​ជា​ច្រើន​នា​ពេល​កន្លងមក​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​ ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ​ និង​អាណាចក្រ​។
ឆ្លៀត​ក្នុង​​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ ក៏​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​សម្រាប់​សកម្មភាព​របស់​សមាគម​ផងដែរ​។