ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម បានដឹកនាំកិច្ចប្រជុំសមាជិកក្រុម Think-Tank របស់ធនាគារ ARDB
13 កុម្ភៈ 2024
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំកិច្ចប្រជុំសមាជិកក្រុម Think-Tank របស់ធនាគារ ARDB ដើម្បីកំណត់អាទិភាពសកម្មភាព និងរៀបចំជាផែនការសកម្មភាពលម្អិតរបស់ធនាគារ ARDB ដូចដែលបានកំណត់ក្នុងក្របខណ្ឌយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ ជាលទ្ធផល, ធនាគារ ARDB បានកំណត់នូវអាទិភាពសកម្មភាព និងបានរៀបចំជាផែនការសកម្មភាពលម្អិត ពិសេសផ្តោតទៅលើ ការបង្កើតគម្រោងឥណទានទំហំតូចៗ ដើម្បីឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលបានចុះបញ្ជីចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ អាចទទួលបានឥណទាន នាព្រឹកថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃធនាគារ ARDB។