បុគ្គលិកនៃការិយាល័យចល័តខេត្ត តាកែវ បានចូលរួម កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៣
15 កុម្ភៈ 2024
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្ត តាកែវ បានចូលរួម កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៣ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅការិយាល័យសហគមន៍ ភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ វេទិការនេះ មានគោលបំណងដូចជា:
១) បូកសរុបការងារដឹកនាំ និងគ្រប់គ្រងរបស់សហគមន៍កសិកម្មរយៈពេលពេញមួយឆ្នាំកន្លងមកជូនដល់សមាជិកសហគមន៍កសិកម្ម
២) ដេីម្បីរាយការណ៍អំពីដំណេីរការ និងលទ្ធផលនៃការប្រកបមុខរបររបស់សហគមន៍កសិកម្មជូនដល់សមាជិកសហគមន៍កសិកម្ម
៣) ដេីម្បីសម្ពោធសមិទ្ធផលផ្សារសហគមន៍ ឬកន្លែងប្រមូលផ្តុំលក់ដូរកសិផល កសិកម្ម ឬ ផលិតកម្ម និងការធ្វេីអាជីវកម្មរបស់សហគមន៍
៤) ដេីម្បីអនុម័តលេីផែនការណ៍សកម្មភាពប្រចាំឆ្នាំ ២០២៤ ផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ និងបញ្ហាពាក់ព័ន្ធផ្សេងទៀតរបស់សហគមន៍កសិកម្ម។