ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ចើញចូលរួមទស្សនាផលិតក្នុងពិធីបើកពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ
16 កុម្ភៈ 2024
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាការអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឆ្លៀតពេលវេលាអញ្ចើញចូលរួមទស្សនាផលិតផលក្នុងពិធីបើកពិព័រណ៍កសិកម្មវាលបៃតង និងអាហារ នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នំា២០២៤ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងដំណើរទសន្សាពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ ខាងលើនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមទស្សនា និងសំណេះសំណាល ជាមួយស្តង់បន្លែសុវត្ថភាពដែលបានដាំដុះដោយប្រជាកសិករ និងសហគន៍កសិកម្ម, ស្តង់បង្ហាញពីការចិញ្ចឹមសត្វ, តង់បង្ហាញពីការកែច្នៃចំណីអាហារ ព្រមទាំងស្តង់ដាក់បង្ហាញអំពីផលិតផលស្រូវ-អង្ករកម្ពុជា ផងដែរ។ ក្នុងឱកាសនេះ ផងដែរ, ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរអំពីផលិតផល ដែលបានដាំដុះដោយប្រជាកសិករ និងបានបង្ហាញអំពីការបន្តគាំទ្រដល់ប្រជាកសិករ, សហគមន៍កសិកម្ម, និងសហគ្រាសកែច្នៃក្នុងវិស័យកសិកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម។