បុគ្គលិកស្នាក់ការកណ្តាលរបស់ធនាគារ ARDB បានសហការជាមួយ បុគ្គលិកធនាគារ ARDB សាខាខេត្តបាត់ដំបង ចូលរួមកិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់

28 កុម្ភៈ 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកធនាគារ ARDB ស្នាក់ការកណ្តាល និងសាខាខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំ​ ក្រោមប្រធានបទ “កិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់” នាថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅមជ្ឃមណ្ឌលសុភមង្គល​ ខេត្តបាត់ដំបង។ វេទិការនេះ មានគោលបំណង:
១)​ ចូលរួមពិភាក្សាបញ្ហាប្រឈម​របស់ភាគីពាក់ព័ន្ធដេីម្បីជំរុញអាជីវកម្មវារីវប្បកម្មនៅកម្ពុជា។
២)​ កសាងបណ្តាញទំនាក់ទំនង​ និងរៀបចំផែនការពង្រឹង​ និងពង្រីកអាជីវកម្មវារីវប្បកម្មដេីម្បីឈានឆ្ពោះទៅទីផ្សារ​ប្រកួតប្រជែងនៅក្នុងតំបន់។ ជាលទ្ធផល កម្មវិធីកិច្ចសន្ទនានេះបានផ្តល់នូវចំណេះដឹង​ និង​ ដំណោះស្រាយដែលបានស្នើឡើងសម្រាប់វិស័យវារីវប្បកម្ម​ដូចជា:
១)​ ដំណោះស្រាយនៅក្នុងផ្នែកផលិតកម្ម
២)​ ដំណោះស្រាយជួយដល់ការកែច្នៃ
៣)​ ដំណោះស្រាយ ផ្នែកទីផ្សារ​ និងហិរញ្ញវត្ថុ
៤)​ ដំណោះស្រាយ ផ្នែកបរិស្ថាន​