ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៨ (38th Meeting of the Board) របស់មូលនិធិអាកាសធាតុបៃតង (GCF)

7 មីនា 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, មន្ត្រីធនាគារបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៨ របស់មូលនិធិអាកាសធាតុបៃតង (GCF) តាមការអញ្ជើញរបស់ GCF ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតគីកាលី (Kigali Convention Centre) នៃសាធារណរដ្ឋរវ៉ាន់ដា (Republic of Rwanda)។ គោលបំណងចម្បងនៃការចូលរួមសន្និបាតនេះ គឺពាក់ព័ន្ធនឹងសំណើមូលនិធិចំនួន ១០០លានដុល្លារអាមេរិកសម្រាប់ការអនុវត្តកម្មវិធីថ្នាក់ជាតិដែលកំណត់ឈ្មោះថា “គ្រឹះស្ថានហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodian Climate Financing Facility, CCFF)”
សំដៅទ្រទ្រង់ដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតងរបស់កម្ពុជា។