ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តកំពត បានចូលរួមរៀបចំ វេទិកាស្តីពី “ពហុភាគីអ្នកពាក់ព័ន្ធកម្រិតចង្កោមខ្សែច្រវាក់តម្លៃមាន់ស្រែ”
7 មីនា 2024
ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តកំពត បានចូលរួមរៀបចំ វេទិកាស្តីពី “ពហុភាគីអ្នកពាក់ព័ន្ធកម្រិតចង្កោមខ្សែច្រវាក់តម្លៃមាន់ស្រែ” នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ វេទិកានេះ មានសមាសភាពចូលរួមពី តំណាងក្រុមផលិតចំនួន ០៤ ក្រុម អ្នកប្រមូលទិញមាន់ មន្រ្តីបង្គោល VCI BCF, ក្រុមហ៊ុនGIC ធនាគារARDB និងអជ្ញាធរភូមិ។ វេទិកានេះសម្រេចបាននូវលទ្ធផលដូចជា:
- បង្ហាញពីគោលបំណងនៃកិច្ចប្រជុំ
- រៀបចំផែនការផលិតកម្ម ផែនការទីផ្សារ
- ការទិញធាតុចូលកសិកម្មរួមគ្នា
- ការប្រើប្រាស់បច្ចេកទេសចិញ្ចឹម
- ការពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ក្រុមផលិតមាន់ស្រែ ជាមួយឈ្មួញប្រមូលទិញ។
- ការផ្សព្វផ្សាយឥណទានរបស់ធនាគារARDB
- បានសម្របសម្រួលបន្តកិច្ចសន្យាទិញលក់មាន់ស្រែចំនួន០៤ កិច្ចសន្យា រវាងអ្នកប្រមូលទិញក្នុងតំបន់.