ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ បានចុះពិនិត្យមេីលការប្រមូលផលស្រូវនៅស្រុកមុខកំពូល​ ខេត្តកណ្តាល

9 មីនា 2024

នាថ្ងៃទី​០៨​ ខែមីនា​ ឆ្នាំ២០២៤​​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ (ARDB) ​បានចុះពិនិត្យមេីលការប្រមូលផលស្រូវនៅស្រុកមុខកំពូល​ ខេត្តកណ្តាល​។ ក្នុងឱកាសនេះផងដែរ​ ឯកឧត្តមបណ្ឌិតប្រតិភូ​ បានលេីកទឹកចិត្តដល់ប្រជាកសិករក្នុងតំបន់អោយមានការគិតគូរផងដែរទៅលេី​ថ្លៃដេីមនៃការផលិតស្រូវ​ ដេីម្បីអោយដឹងច្បាស់ថានៅពេលប្រមូលផលរួចរាល់​ កសិករនឹងទទួលបានប្រាក់ចំណេញប៉ុន្មាន។ បេីកសិករធ្វេីស្រែទៅលេីប្រភេទពូជដែលក្នុងមួយហិកតាទទួលបានទិន្នផលតិច​ នោះប្រាក់ចំណេញក៏បានតិចដែរ​ តែបេីកសិករជ្រេីសរេីសពូជដែលផ្តល់នូវទិន្នផលខ្ពស់ក្នុងមួយហិកតា​បានផលពី​ ៧​ ទៅ​ ៨​ តោន​ កសិករក៏ទទួលបានប្រាក់ចំណេញច្រេីនតាមនោះផងដែរ។