ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB

18 មីនា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ក្នុងរបៀបវារៈចំនួន ២ រួមមាន (១) ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ (២) ការផ្តល់អនុសាសន៍សម្រាប់ការធ្វើជាម្ចាស់ផ្ទះលើការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ សមាគមគ្រឹះស្ថានផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៤៧ នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ជាលទ្ធផល, ឯកឧត្តមបណ្ឌិត បានផ្តល់ការណែនាំបន្ថែមអំពីយុទ្ធសាស្រ្តក្នុងការអនុវត្តការងារ និងជំរុញនូវស្មារតីបុរេសកម្មនឹងការងារដែលកំពុងអនុវត្ត ពិសេសការផ្តល់ហិរញ្ញប្បទានបៃតង និងការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព។ បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិត ក៏បានផ្តល់អនុសាសន៍ដ៏មានតម្លៃក្នុងការត្រៀមខ្លួនសម្រាប់ ការធ្វើជាម្ចាស់ផ្ទះលើការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ សមាគមគ្រឹះស្ថានផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៤៧។