ឯកឧត្តម បាន លឹម បានដឹកនាំសហការីដើម្បីជួបពិភាក្សាជាមួយ សមាគមធនាគារកម្ពុជា (Association of Banks in Cambodia) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (Cambodia Microfinance Association)
25 មីនា 2024
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ (ARDB) បានដឹកនាំសហការីដើម្បីជួបពិភាក្សាជាមួយ សមាគមធនាគារកម្ពុជា (Association of Banks in Cambodia) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (Cambodia Microfinance Association) ក្នុងគោលដៅសហការលើអញ្ជើញសមាជិកក្នុងការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៤៧ (47th ADFIAP Annual Meetings) ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងប្រព្រឹត្តទៅនាថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤។