ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ធនាគារ ARDB

6 ឧសភា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ធនាគារ ARDB ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយករង លោក- លោកស្រី ប្រធាននាយកដ្ឋាន អង្គភាព-គណៈកម្មការ ដើម្បីពិនិត្យ និងតាមដាននូវវឌ្ឍន៍ភាពការងារ ក៏ដូចជាផ្តល់ការណែនាំបន្ថែម ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអគារការិយាល័យកណ្តាលរបស់ធនាគារ ARDB ។