នាយកដ្ឋានហិរញ្ញប្បទានបៃតង និងនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្រ្ត បានចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយ Mekong Strategic Capital
8 ឧសភា 2024
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, នាយកដ្ឋានហិរញ្ញប្បទានបៃតង និងនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្រ្ត បានចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយ Mekong Strategic Capital ដើម្បីពិនិត្យលើការបង្កើតស្លាកសញ្ញាឡូហ្គោ (Logo) សម្រាប់ Cambodia Climate Finance Facilityនិងពិភាក្សាអំពីវឌ្ឍនភាពការងារលើការអនុវត្តកម្មវិធី Cambodia Climate Finance Facility ផងដែរ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅអគារការិយាល័យកណ្តាលធនាគារ ARDB។