ឯកឧត្តមបណ្ឌិត កៅ ថាច ទស្សនកិច្ចសិក្សាកសិដ្ឋានដាំបន្លែលើទឹក (hydroponics) ក្នុងខេត្តឈុនបូរី ប្រទេសថៃ

13 ឧសភា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តដឹកនាំសហការីធនាគារ ARDB ទស្សនកិច្ចសិក្សាកសិដ្ឋានដាំបន្លែលើទឹក (hydroponics) នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នុងខេត្តឈុនបូរី ប្រទេសថៃ ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មី ក្នុងការប្រើប្រាស់ការគ្រប់គ្រប់ជីធម្មជាតិ និងបច្ចេកទេសកែច្នៃកាកសំណល់ឱ្យទៅជាជីធម្មជាតិ។