ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការីធនាគារ ARDB ចូលរួមទស្សនកិច្ចសិក្សាការដាំដុះបន្លែសុវត្ថិភាព (Organic Vegetables Farm) ក្នុងខេត្ត ស៊ូផាបូរី ប្រទេសថៃ

30 ឧសភា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីធនាគារ ARDB ចូលរួមទស្សនកិច្ចសិក្សាការដាំដុះបន្លែសុវត្ថិភាព (Organic Vegetables Farm) ក្នុងខេត្ត ស៊ូផាបូរី ប្រទេសថៃ ដែលរៀបចំឡើងដោយធនាគារ BAAC នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ កសិដ្ឋានបន្លែសុវត្ថិភាពនេះ គឺជាបណ្តុំកសិករដាំដុះបន្លែសុវត្ថិភាពដោយមិនប្រើប្រាស់សារធាតុគីមី និងអាចផ្គត់ផ្គង់ទីផ្សារបានយ៉ាងទៀងទាត់ និងទទួលបាននូវស្ថិរភាពថ្លៃ។ បន្ថែមពីនេះ កសិដ្ឋានបន្លែសុវត្ថិភាពនេះ ផងដែរ ក៏បានប្រើប្រាស់បច្ចេកទេសដាំដុះបែបសាមញ្ញ និងចំណាយថ្លៃដើមទាប ក្នុងគោលដៅចូលរួមលើកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។