ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តដឹកនាំសហការីធនាគារ ARDB ទស្សនកិច្ចសិក្សាកសិដ្ឋានដាំដុះល្វាបារាំង (FIGnature Garden) ក្នុងខេត្តឈុនបូរី ប្រទេសថៃ

31 ឧសភា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តដឹកនាំសហការីធនាគារ ARDB ទស្សនកិច្ចសិក្សាកសិដ្ឋានដាំដុះល្វាបារាំង (FIGnature Garden) នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នុងខេត្តឈុនបូរី ប្រទេសថៃ។ កសិដ្ឋានដាំដុះល្វាបារាំងនះ ជាកសិដ្ឋានដាំដុះលើផ្ទៃដី ១០ រ៉ៃ (១.៦ ហិកតា) ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបដាំដុះក្នុងការថែរក្សាបរិស្ថាន ដូចជាបច្ចេកវិទ្យា IoT ជាដើម និងចូលរួមការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ផ្លែល្វាបារាំងនេះ បានយកមកកែច្នៃជាដំណាប់ លាយជាមួយកាហ្វេ ភេសជ្ជ:ផ្សេងៗ និងគ្រឿងផ្សំម្ហូបសម្រាប់បរិភោគមួយចំនួនផ្សេងទៀត។