ឯកឧត្តមបណ្ឌិត កៅ ថាច បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាពី៖ វឌ្ឍនភាពការងារប្រចាំខែ និងទិសដៅការងារខែបន្ទាប់ របស់ ធ.អ.ជ.ក

11 មិថុនា 2024

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាពី៖ វឌ្ឍនភាពការងារប្រចាំខែ និងទិសដៅការងារខែបន្ទាប់ របស់ ធ.អ.ជ.ក., និន្នាការសាកលនៃទីផ្សារធនាគារអភិវឌ្ឍ និងការអភិវឌ្ឍនៃវិស័យធនាគារ និងរបៀបវារៈផ្សេងៗ ។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃអង្គារ ប្រាំកើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។