ឯកឧត្តម បាន លឹម អមដោយសហការី បានដឹកនាំប្រជុំតាមអនឡាញជាមួយតំណាងធនាគារ National Bank for Agriculture and Rural Development (NABARD) របស់ប្រទេសឥណ្ឌា
11 មិថុនា 2024
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អមដោយសហការី បានដឹកនាំប្រជុំតាមអនឡាញជាមួយតំណាងធនាគារ National Bank for Agriculture and Rural Development (NABARD) របស់ប្រទេសឥណ្ឌា ដើម្បីពិភាក្សាពីលទ្ធភាពនៃកិច្ចសហការរវាងស្ថាប័នទាំងពីរ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅអគារការិយាល័យកណ្តាលរបស់ ធនាគារ ARDB។