ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ដើម្បីពិនិត្យលើតួនាទី និងភារកិច្ចនៃនាយកដ្ឋាន អង្គភាព និងគណកម្មការបន្ថែម

17 មិថុនា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ដើម្បីពិនិត្យលើតួនាទី និងភារកិច្ចនៃនាយកដ្ឋាន អង្គភាព និងគណកម្មការបន្ថែម ដើម្បីអោយស្របតាមនិន្នាការ និងបរិបទក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងតួនាទីគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤ នៅអាគារការិយាល័យស្នាក់ការកណ្តាលរបស់ធនាគារ ARDB ។