ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលជួបជាមួយតំណាងធនាគារពិភពលោក (World Bank)

19 មិថុនា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានទទួលជួបជាមួយតំណាងធនាគារពិភពលោក (World Bank) ដើម្បីពិភាក្សាពីលទ្ធភាពនៃកិច្ចសហការក្នុងការជំរុញកម្មវិធីហិរញ្ញប្បទានគាំទ្រដល់ថាមពលប្រកបដោយប្រសិទ្ធភាពក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅអគារការិយាល័យកណ្តាលធនាគារ ARDB។