ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៤
20 មិថុនា 2024
ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៤ របស់ខ្លួនដើម្បី ពិនិត្យ ពិភាក្សា និងអនុម័តលើ៖ វឌ្ឍនភាពការងារធនាគារ ការពង្រីកប្រតិបត្តិការ រចនាសម្ព័ន្ធ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងរបៀបវារៈផ្សេងៗ ។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅម៉ោង ៩ និង ៣០នាទី ព្រឹកមិញនេះ នៅអគារការិយាល័យកណ្តាលធនាគារ ARDB។