ឯកឧត្តម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំសហការី ប្រជុំបន្តការងាររៀបចំធ្វើបច្ចុប្បន្នកម្មផែនទីចង្អុលផ្លូវរយៈពេល ១០ ឆ្នាំ

21 មិថុនា 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំសហការី ប្រជុំបន្តការងាររៀបចំធ្វើបច្ចុប្បន្នកម្មផែនទីចង្អុលផ្លូវរយៈពេល ១០ ឆ្នាំរបស់ធនាគារ ARDB នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅអគារការិយាល័យកណ្តាលរបស់ ធនាគារ ARDB។