ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤
23 មិថុនា 2024
នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ នៅទីលានបាល់ទាត់នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតាខ្សាច់កណ្ដាល ស្ថិតនៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ដេីម្បីលេីកទឹកចិត្ត និងគាំទ្រដល់ប្អូនៗយុវជន ជាកីឡាករ។ ការប្រកួតកីឡាបាល់ទាត់នៅព្រឹកថ្ងៃអាទិត្យនេះមាន២ប្រកួត គឺក្រុមកីឡាយុវជនឃុំសន្លុងប្រកួតជាមួយក្រុមកីឡាយុវជនឃុំជ័យធំ ដែលលទ្ធផល បានទៅលេីក្រុមកីឡាឃុំសន្លុង ៣ ទល់នឹង ២ ហេីយក្រុមទី២ គឺក្រុមកីឡាយុវជនឃុំវិហារសួគ៌ ប្រកួតជាមួយក្រុមកីឡាយុវជនឃុំព្រែកតាមាក់ ដែលលទ្ធលបានទៅលេីឃុំវិហារសួគ៌ ១ ទល់នឹង ០ ។ សូមរំលឹកថា ការរៀបចំឱ្យកម្មវិធីប្រកួតកីឡាយុវជនជារៀងរាល់ឆ្នាំនេះ គឺជាការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងគោលបំណង(១)លើកកម្ពស់វិស័យកីឡាឱ្យកាន់តែមានការីកចម្រើន, (២)បង្កើតឱ្យមានកម្មវិធីសប្បាយរីករាយ, (៣)ផ្តល់ឱកាសឱ្យយុវជនក្នុងមូលដ្ឋានបានជួបជុំស្គាល់គ្នា បង្កើតសាមគ្គីភាព មិត្តភាព រវាងយុវជនក្នុងឃុំជាមួយគ្នា និងយុវជនមកពីឃុំផ្សេងគ្នា និងជាពិសេសបំផុសស្មារតីយុវជនឱ្យចូលចិត្តលេងកីឡា ពីព្រោះ ការលេងកីឡានាំមកនូវសុខភាពល្អ ជួយដល់យុវជនចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខគ្រប់ប្រភេទ, និង(៤)ផ្តល់ឱកាសដល់យុវជនធ្វើការអភិវឌ្ឍខ្លួន និងពង្រឹងសមត្ថភាពទាំងកាយសម្បទា រួមទាំងចំណេះដឹងជំនាញ ដើម្បីក្លាយជាទំពាំងដ៏មានសក្តានុពលសម្រាប់បន្តវេន ចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន។ ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានឧបត្តម្ភភេសជ្ជៈ និងថិកាមួយចំនួនដល់ក្រុមកីឡាករផងដែរ ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តចុះពិនិត្យគម្រោងកសិកម្មឆ្លាតវៃ ដាំបន្លែសុវត្ថិភាព នៅឃុំជ័យធំ និងចុះពិនិត្យស្រែរបស់កសិករនៅឃុំរការជន្លឹង ដែលកំពុងបូមទឹកអណ្តូងបញ្ចូលស្រែ។ ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់កសិករ ឧ្យសិក្សាលេីការប្រេីប្រព័ន្ឌសូឡាសម្រាប់បូមទឹក ជំនួសការប្រេីម៉ាស៊ីនវិញ ពីព្រោះកាប្រេីសូឡាចំណាយថវិកាតិចជាង។