ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំ “កិច្ចប្រជុំទីប្រឹក្សារបស់ ធ.អ.ជ.ក.”

28 មិថុនា 2024

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំ “កិច្ចប្រជុំទីប្រឹក្សារបស់ ធ.អ.ជ.ក.” ដើម្បីពិនិត្យ និងពិភាក្សាពី៖ បញ្ហាប្រឈមផ្សេងៗក្នុងវិស័យកសិកម្មពេលបច្ចុប្បន្ន និងដំណោះស្រាយ និងរបៀបវារៈផ្សេងៗ ។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.ពីរពាន់ប្រាំរយហុកសិបប្រាំបី ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង៣០ នាទី ព្រឹក។