ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី និងតំណាងក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី ចូលសំដែងការគួរសម និងពិភាក្សាការងារ នៅស្ថានទូតសាធារណៈរដ្ឋឥណ្ឌូណេស៊ី
4 កក្កដា 2024
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សានតូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានដឹកនាំសហការី និងតំណាងក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី ចូលសំដែងការគួរសម និងពិភាក្សាការងារ នៅស្ថានទូតសាធារណៈរដ្ឋឥណ្ឌូណេស៊ី នាព្រឹកថ្ងៃព្រហស្បតិ៍ ដប់បីរោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.ពីរពាន់ប្រាំរយហុកសិបប្រាំបី ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក។ កិច្ចប្រជុំពិភាក្សាបានផ្តោតលើ៖ ការជំរុញការនាំចេញអង្ករ និងការនាំចេញផលិតផលកសិកម្មផ្សេងៗ ទៅកាន់សាធារណៈរដ្ឋឥណ្ឌូណេស៊ី និងកិច្ចសហប្រតិបត្តិការគម្រោងហិរញ្ញប្បទានបៃតង។