ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សា វឌ្ឍនភាពការងារប្រចាំសប្តាហ៍ និងទិសដៅការងារបន្ទាប់
8 កក្កដា 2024
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាពី៖ វឌ្ឍនភាពការងារប្រចាំសប្តាហ៍ និងទិសដៅការងារបន្ទាប់ របស់ ធ.អ.ជ.ក. និងរបៀបវារៈផ្សេងៗ ។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃចន្ទ បីកើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក។