ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវចំនួន៣
15 កក្កដា 2024
បាត់ដំបង- បន្ទាយមានជ័យ៖ បន្ទាប់ពីចុះពិនិត្យសិប្បកម្មផលិតជី និងផ្សិត នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ដដែលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តដំណេីរចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវចំនួន៣ គឺរោងម៉ាស៊ីនកិនស្រូវហ្វាងវី, រោងម៉ាស៉ីនកិនស្រូវស៊ីវឡាយ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងរោងចក្រកិនស្រូវ និងកែច្នៃអង្ករឡាយសែ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលទទួលបានហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមគម្រោងរក្សាស្ថិរភាពថ្លៃ រក្សាសន្តិសុខស្បៀង និងប្រព័ន្ធពូជសុទ្ធ។