ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតរបស់សាខាក្រុមហ៊ុនក្នុងស្រុក ភី.ភី អាហ្រ្គោថេក នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តបៃលិន
15 កក្កដា 2024
ប៉ៃលិន៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តដំណេីរចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតរបស់សាខាក្រុមហ៊ុនក្នុងស្រុក ភី.ភី អាហ្រ្គោថេក នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តបៃលិន។ កសិដ្ឋាននេះបានបង្កេីតឡេីងនៅឆ្នាំ២០២៣ ដែលបច្ចុប្បន្នមានមាន់ផលិតស៊ុតចំនួន ៨ ម៉ឺនក្បាល ដែលអាចផលិតស៊ុតបានចន្លោះពី ៧០ ទៅ ៩៥ ភាគរយនៃចំនួនមេមាន់សរុប៨ម៉ឺនក្បាល។ ចំពោះទីផ្សារ គឺលក់ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ។