ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ចុះពិនិត្យស្តុកស្រូវអង្កររបស់​ ក្រុមហ៊ុនអៀងហ៊ាងអ៊ិមផតអ៊ិចផត​ នៅខេត្តបាត់ដំបង

16 កក្កដា 2024

បាត់ដំបង: នៅរសៀលថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តបេសកកម្មចុះពិនិត្យស្តុកស្រូវអង្កររបស់​ ក្រុមហ៊ុនអៀងហ៊ាងអ៊ិមផតអ៊ិចផត​ នៅខេត្តបាត់ដំបង។ ​ ក្រុមហ៊ុនអៀង​ហ៊ាងអ៊ិមផតអ៊ិចផត គឺជាក្រុមហ៊ុននាំចេញអង្ករធំមួយ ដែលទទួលបាន​ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមគម្រោងរក្សាស្ថេរភាពថ្លៃ​ ​ រក្សាសន្តិសុខស្បៀង​ និងប្រព័ន្ធពូជសុទ្ធ​។