ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី ជួបប្រជុំពិភាក្សាជាមួយតំណាងពាក់ព័ន្ធរបស់សមាជិកនៃ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (ADFIAP)
23 កក្កដា 2024
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលរបស់ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific- ADFIAP) បានដឹកនាំសហការី ជួបប្រជុំពិភាក្សាជាមួយតំណាងពាក់ព័ន្ធរបស់សមាជិកនៃ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (ADFIAP) នារសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចប្រជុំពិភាក្សាបានផ្តោតលើ៖ ការបង្កើតអនុគណៈកម្មការនៃសមាជិកភាព ក្នុងក្រុមប្រឹក្សា ភិបាលនៃ សមាគម ADFIAP, ការពិភាក្សាពីសមាជិកមិនសកម្ម និងយុទ្ធសាស្ដ្រជំរុញការចូលរួមពីសំណាក់សមាជិកទាំងអស់, ការស្វែងរកឱកាសអាជីវកម្មសម្រាប់ការរីកចម្រើន និងចីរភាពនៃសមាជិកភាព និងការងារផ្សេងៗ។