ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃធនារគារអភិវឌ្ឍជនបទនិងកសិកម្ម (ARDB) បានរៀបចំពិធីទូងស្គរជ័យអបអរសាទរការបើកការដ្ឋានជាផ្លូវការ “គម្រោងព្រែកជីកហ្វូណនតេជោ

5 សីហា 2024

ថ្ងៃទី៥ សីហា ២០២៤ នៅការិយាល័យកណ្តាលធនាគារ ARDB ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃធនារគារអភិវឌ្ឍជនបទនិងកសិកម្ម (ARDB) បានរៀបចំពិធីទូងស្គរជ័យអបអរសាទរការបើកការដ្ឋានជាផ្លូវការ “គម្រោងព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ។ ប្រកបដោយទឹកមុខរីករាយ មោទកភាព បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារបានបង្ហាញពីចិត្តបេះដូងរួបរួមគ្នា សាមគ្គីភាព និងគាំទ្រជាឯកច្ឆនលើ​​គម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងផ្តល់ផល​នូវប្រយោជន៍ដ៏មហាសាលដល់សង្គម សេដ្ឋកិច្ច និងប្រជាជនកម្ពុជា។