ធនាគារ ARDB បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកទី៧៧ដែលរៀបចំដោយ សមាគមឥណទានជនបទក្នុងវិស័យកសិកម្មសម្រាប់អាស៊ី ប៉ាស៊ីហ្វីក (APRACA)ជាមួយធនាគារជាតិនៃកម្ពុជា
8 សីហា 2024
នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ធនាគារ ARDB ដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកទី៧៧ដែលរៀបចំដោយ សមាគមឥណទានជនបទក្នុងវិស័យកសិកម្មសម្រាប់អាស៊ី ប៉ាស៊ីហ្វីក (APRACA)ជាមួយធនាគារជាតិនៃកម្ពុជា ។ កិច្ចប្រជុំបានផ្តោតលើការគាំទ្រឥណទានដល់គ្រប់តួអង្គក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម ដើម្បីលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ ដោយបានជជែកពិភាក្សាលើចំណុចសំខាន់ៗ ផ្តោតលើគោលនយោបាយជំរុញការផ្តល់ហិរញ្ញប្បទាន និងគម្លាតដែលមិនឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍន៍ ដែលសម្របសម្រួលដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និង បន្ទាប់មកផ្តោតលើបទពិសោធន៍ដែលល្អៗក្នុងការផ្តល់ហិរញ្ញប្បទាន។ កិច្ចពិភាក្សារខាងលើចូលរួមដោយវាគ្មិនតំណាងធនាគារគោលនយោបាយមកពីប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិករួមមាន ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន បង់ក្លាដេស អ៊ីរ៉ង និងធនាគារBAAC នៃប្រទេសថៃឡង់ ។ នារសៀលថ្ងៃដដែលក៏មានកម្មវិធីចុះអនុស្សារណៈរួមគា្នរវាង ARDB និង APRACA ផងដែរ។