ឯកឧត្ដមបណ្ឌិត កៅ ថាច បានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ថោ​ ជេដ្ឋា​​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​

22 សីហា 2024

នៅ​ព្រឹក​ ថ្ងៃ​ព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤​ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ថោ​ ជេដ្ឋា​​ រដ្ឋមន្រ្តីក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​។