ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះទៅពិនិត្យមើលការសាងសង់កសិកម្មបន្លែធម្មជាតិ ស្ថិតនៅភូមិអង្រ្កង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
22 សីហា 2024
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅព្រឹកថ្ងៃទី២២ខែសីហានេះបានអញ្ជើញ ដឹកនាំសហការី ចុះទៅពិនិត្យមើលការសាងសង់កសិកម្មបន្លែធម្មជាតិ ស្ថិតនៅភូមិអង្រ្កង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ក្នុងដំណើរពិនិត្យមើលនោះ ឯកឧត្តមបណ្ឌិតបានណែនាំដល់ លោក ហុឺ ផេងឡា ម្ចាស់កសិដ្ឋានធម្មជាតិ ឌី ភី ខេ ឧដុង្គម៉ែជ័យ ធ្វើការដាំដុះឲ្យបានល្អតាមបច្ចេកទេសនិងការថែទាំផងដែរ។
សូមជម្រាបថា ទីតាំងកសិដ្ឋានបន្លែធម្មជាតិក្រុងឧដុង្គម៉ែជ័យ គឺវិនិយោគលើផ្ទៃដីទំហំ ២៥ហិកតា ដែលគ្រោងនឹងដាំដុះបន្លែ មានដូចជា ខ្ញី ល្ហុង ដំឡូងឈ្វា ត្រប់ ននោង ដូងក្រអូប ស្វាយ និងស្រូវ ជា ដើម្បីត្រៀមផ្គត់ផ្គង់លើទីផ្សារក្នុងខេត្តនិងនៅរាជធានីភ្នំពេញ។