ឯកឧត្តម ឌិត ទីណា និង ឯកឧត្តមបណ្ឌិត កៅ ថាច ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យការដាំបន្លែនៅ “កសិដ្ឋានប្រសិទ្ធ”

23 សីហា 2024

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យការដាំបន្លែនៅ “កសិដ្ឋានប្រសិទ្ធ” របស់លោកស្រី កៅ លីនដា កាលពីរសៀលថ្ងៃទី២២ ខែសីហា ដែលមានទីតំាងស្ថិតនៅឃុំឈ្លាំង ស្រុកពញាឮ ខេត្តកណ្ដាល។
បច្ចុប្បន្ននេះ កសិដ្ឋានប្រសិទ្ធ បានដំាដំណាំសុវត្ថិភាពច្រើនប្រភេទដូចជា ស្ពៃច្រើនមុខ ខាត់ណាផ្កាស ដើមខាត់ណាប៉ោង ម្ទេសប្លោក ប៉េងប៉ោះ ត្រសក់និងបន្លែបបង្ការផ្សេងៗទៀត ដែលកំពុងទទួលបានទិន្នផលល្អមានការគាំទ្រច្រើន។កសិកដ្ឋានប្រសិទ្ធ បានដាំដុះបន្លែចម្រុះក្នុងផ្ទៃដី ៧ហិកតា មានផ្ទះសំណាញ់៥០ខ្នង ខណៈក្នុង១ថ្ងៃអាចប្រមូលផលបានពី ៥០០គីឡូក្រាម ទៅ ១តោន សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងទីផ្សារទំនើបផ្សេងៗ។